ANGKOR VET CLINIC - គ្លីនិកសត្វអង្គរ
  • Home
  • Pet Health Care
  • Shop
  • Pet Relocation
  • Grooming
  • Updates
  • Lost/Found/Rescue
  • Contact
  • About
  • Home
  • Pet Health Care
  • Shop
  • Pet Relocation
  • Grooming
  • Updates
  • Lost/Found/Rescue
  • Contact
  • About
Search

សកម្មភាពសប្បុរសធម៌នៅវត្តពោធិលង្ការ

7/16/2017

0 Comments

 
នាថ្ងៃអាទិត្យ ទី១៦ ខែកក្កដា ឆ្នាំ២០១៧ បសុពេទ្យ ឈាងប៉ោជូរ និងក្រុមការងារគ្លីនិកបសុសត្វអង្គរ បានចុះ ទៅសួរសុខទុក្ខនិងតាមដានការវិវឌ្ឍនៈរបស់សត្វដែលទទួលបានការព្យាបាលនាពីរសប្តាហ៍មុននៅឯវត្វពោធិលង្ការ។ បន្ទាប់ពីជួបសំណេះសំណាលជាមួយ លោកចៅអធិការ កែវខូយ មកយើងបានអោយដឹងថា សត្វទាំង អស់ដែលបាន ទទួលការព្យាបាលមានសភាពល្អប្រសើរច្រើនជាពិសេស ចៃដង្កែរបានបាត់អស់ច្រើន។ ដោយ សង្កេតឃើញថាសត្វ ខ្លះនៅពុំទាន់បាត់ចៃដង្កែរ១០០ភាគរាយ យើងក៏បានជំរាបពីស្ថានភាពនេះជូនទៅ ចៅ អធិការ ដោយទឹកមុខរីករាយ ចៅអធិការក៏បានប្រមូលសត្វទាំងនោះមកទទួលការព្យាបាលបន្ថែម។ ដោយ មានការជួយជ្រោមជ្រែងពីសំណាក់ ចៅអធិការ តាអាចារ្យ និង ព្រះតេណជគុណអង្គរផ្សេងៗទៀត យើងបានធ្វើការព្យាបាលលើសត្វឆ្មាចំនួន ៣ក្បាល និង សត្វឆ្កែ ចំនួន៤ក្បាល។
នាថ្ងៃទី១២ កក្កដា ឆ្នាំ២០១៧ បន្ទាប់ពីបានដឹងថាក្រុមការងារគ្លីនិកបសុសត្វអង្គរបានចុះមកពិនិត្យនិង ព្យាបាលសត្វ នៅក្នុងវត្តពោធិលង្ការនេះ តែព្រះតេជគុណ ភឺយ ប៊ុនឡាំម មានធុរៈមិនមានវត្តមាន ក្នុងវត្តការពី២សប្តាហ៍មុន ពេលក្រុម ការងារយើងចុះទៅបំពេញការងារសប្បុរធម៌នោះ ប៉ុន្តែព្រះតេជគុណ អង្គនេះបានដឹងដំណឹងតាមរយៈព្រះ តេជគុណអង្គផ្សេង ក៏បានទំនាក់ទំនងមកក្រុមការងារយើងយ៉ាង ទាន់ហ៊ន់ដោយឆ្កែរបស់ព្រះតេជគុណ ភឺយ ប៊ុនឡាំម នេះមានជំងឺ ស្គមរីងរៃ ពិបាកដង្ហើម ក្អួត ស្លេកសំាង និង ទាន់ជើងនិងខ្លួនមិនអាចងើបឈរបាន។ ដោយឃើញសភាពធ្ងន់ធ្ងរ ក្រុមការងារយើងក៏បានសុំ ព្រះតេជគុណ យក អាព្រៃ ជាឈ្មោះឆ្កែរបស់តេជគុណអង្គនេះ យកមកសង្រោះបន្ទាន់នៅគ្លីនិករបស់យើង។ អាព្រៃ មានសភាពទ្រុតទ្រោមខ្លាំងពេលដឹកយកមកគ្លីនិក ដោយមិន បង្អង់យើងក៏បានដាក់អ៊ុកស៊ីសែន និង ព្យួរសេរ៉ូម និងទទួល ការព្យាបាលភ្លាមៗ ក្រោយពីបានពិនិត្យឈាម ដូចអ្វីដែល យើងបានគិត អាព្រៃមានជំងឺឆ្លងដោយចៃ Ehrlichiosis ឈាមក្រហមរបស់វាធ្លាក់ចុះខ្លាំង ដែលជាហេតុនាំអោយ មានភាពស្លេកស្លាំង។ បន្ទាប់ពីទទួលបានការយកចិត្តទុកដាក់ពី សំណាក់បសុពេទ្យ និងជំនួយការពេទ្យ អាព្រៃមាន សភាពធូរស្បើយនៅ២ម៉ោងបន្ទាប់ ដោយការដកដង្ហើមមាន សភាពធម្មតាវិញ ដោយសង្កេត ឃើញថាលើខ្លួនអាព្រៃ មានចៃនិងដង្កែច្រើន យើងក៏បានប្រើប្រាស់ថ្នាំកំចាត់ចៃនិងដង្កែ ហើយក៏បានទំលាក់ សត្វល្អិតក្នុងផ្លូវអាហារអោយវា។ នាថ្ងៃទី២ សភាពជំងឺរបស់អាព្រៃកាន់តែប្រសើរ ដោយមាន ចាប់ផ្តើមមានកំលាំងងើបក្បាល ដោយឃើញដូច្នេះ យើងដ៏ បានចាប់ផ្តើមដាក់អាហារអោយវាស៊ី អ្វីដែលធ្វើអោយ យើងសប្បាយចិត្តនោះវាបានស៊ីចំណីយ៉ាងច្រើន​ ដូច្នេះធ្វើ អោយយើង កាន់តែមានសង្ឃឹមថា វានឹងជាសះស្បើយ លឿនជាមិនខាន។  (សំរាប់ពត៌មានបន្ថែមសូមអានអត្ថបទ ផ្ទាល់ របស់ អាព្រៃ ដែលយើងនឹងសសេរលំអិតនៅទីនោះ)។
ក្នុងឱកាសចុះទៅវត្តពោធិលង្ការយើងក៏បានស្កាត់ជួបព្រះតេជគុណ ភឺយ ប៊ុនឡាំម ដើម្បីប្រាប់ពី ស្ថានភាពបច្ចុប្បន្ន របស់អាព្រៃ និងមូលហេតុដែលនាំអោយមានជំងឺនេះ​ ហើយក្រុមការងារយើង ក៏បានណែនាំពីវិធីការពារកុំអោយសត្វ មានជំងឺនេះ។ បន្ទាប់ពីបានជ្រាបដំណឹងល្អរបស់ អាព្រៃហើយ តេជគុណឡាំមពិតជាមានភាពសប្បាយរីករាយណាស់ ដោយគាត់គិតពី មុនមកថាវាច្បាស់ជាមិនរស់ទេ​ បើតាមសភាពជំងឺដែលតេជគុណឃើញក្នុងពេលនោះ។ តេជគុណបានសំដែងសេចក្តីអរគុណ ដល់ក្រុម ការងារយើងដែលបានជួយពិនិត្យនិងថែរក្សាអាព្រៃយ៉ាងយកចិត្តទុកដាក់ និងមិន យកកំរៃសូម្បីតែមួយសេន ហើយថែមទាំងមកទទួលវាដល់វត្តទៀត តេជគុណសន្យាថានៅពេលដែលអាព្រៃចេញ ពីសំរាកពេទ្យ ព្រះអង្គ នឹងថែរក្សា និងអោយបាយចំណីវាយ៉ាងល្អ។ នាពេលនោះផងដែរតេជគុណក៏បានយកកូន ឆ្កែមួយឈ្មោះ កាតេវវែវ មូលហេតុដែលវា មានឈ្មោះនេះដោយសារដំណើររបស់វាលឿនដូចកាតេវវែវ ហើយបើតាមអោយ ដឹងកូនឆ្កែនេះត្រូវបានញ៉មមកពីក្រៅវត្ត យកមកព្រលែងចោល ដោយឃើញវាដើរក្នុងវត្តគួរអោយអាណិត ក៏តេជគុណយកវាមកថែរក្សាទៅ ចុងបញ្ចប់យើងក៏បានចាក់ ថ្នាំព្យាបាល សត្វល្អិតអោយកាតេវវែវ ដើម្បីអោយ វាជៀសផុតបញ្ហាជំងឺឆ្លងដោយចៃ។
Angkor Vet Clinic Charity Work Activities

Sunday, 17nd July 2017 Dr. Chheang Porchou with Angkor Vet Clinic team went to Polanka pagoda again to follow up and seeing all the patients that received the treatments last 2 weeks. As feedback from Chief monk Keo Khoy, all the dogs received treatment have much better and less ticks and fleas now. After checking we found that some dogs still have ticks and flea but much less so we told the monk about the situation and asked the permission from the chief monk to continue their treatment today. The chief monk happily and say YES to us and call all his dogs and asked his assistants to find more dogs for the treatments, with their support we treated 3 cats and 4 dogs for this trip.
 
Last Wednesday, 12th July 2017. After knowing from other monks that our team went to the pagoda for giving free treatment to the pagoda’s animals but monk Pouey Bunlam was absent during the time due to he was outside the pagoda. Monk Pouey Bunlam tried to reach our Angkor Vet Clinic team and let us know that his dog Ah Prey is seriously sick, very skinny, difficult breathing, vomit, anemia and paralysis. After seeing this situation our team asked the permission from the monk to get his dog to the clinic for emergency. The dog was lost conscious during the trip to the clinic. We sent him to our emergency room straight away by put him on Oxygen, IV infusion and received immediate treatment. The blood test result shown that he was positive with Ehrlichiosis/Tick Bite Fever and he was anemia due to the low red blood cell as what we suspected in the beginning. With our care from the vet and vet assistants Ah Prey got better after 2 hours by having better breathing, the body temperature went up almost normal.  We noticed that his body still has tick and flea on it so we decided to give him the tick and flea treatment and also the intestinal dewormer. Ah Prey got very much better on his second day by lift his head up for food so we gave him some food and he finished it all, by seeing this we very confident that he will get better very soon. (We will write an individual article about Ah Prey, please go and read for more details)
In this visit we went to see monk Bunlam to update his about the situation of Ah Prey and the cause of the disease with how to prevent it. The monk was very happy to hear that Ah Prey is recovering while he thought he couldn’t survive. He expressed his thankful to our team for giving a very good care to his dog with no any fee charge and even come down to the pagoda to get Ah Prey to the clinic he added that for sure he definitely had lost him without Angkor Vet Clinic team’s help. He promised when his dog return he will take good care and give him regular food. In the meantime, he brought us a puppy named Ka Kevrev, the name came from his movement while he walks very fast. As known from the monk the puppy was abandoned to the pagoda area, he saw the puppy walk alone for food around the area and he was so poor the dog so he decided taking care Ka Kevrev. After discussion we decided to give tick and flea treatment to Ka Kevrev to avoid same case happen to this poor little cutie.
Here are some photos from the activities

Picture
ដើម្បីអោយមានការងាយស្រួលក្នុងការចំណាំថាសត្វមួយណាដែលធ្លាប់ទទួលការព្យាបាលដោយក្រុមគ្លីនិក បសុសត្វអង្គរ យើងបានដាក់ខ្សែក ពណ៌លឿងជាចំណាំ ដែលនេះនឹងផ្តល់ផលប្រយោជន៍ថា សត្វនោះគឺ ទទួលការមើលថែដោយគ្លិនិកយើងរួចហើយ។ ដោយយើងគោរពលើការសំរេចចិត្តរបស់ម្ចាស់សត្វ ការអនុញ្ញាតិអោយដាក់ខ្សែកនេះត្រូវបានយល់ព្រមពីម្ចាស់សត្វជាមុនសិន។ In the reason for easily to recognize that which animals have been taking care by our Angkor Vet Clinic team, we decided to put a Yellow necklace on all animals that received treatment from our team. The permission from the animals’ owners had been made before doing so while this is how we respect their agreement.
Picture
ព្រះតេជគុណ ភឺយ ប៊ុនឡាំម កាតេវវែវ និង ជំនួយការព្រះអង្គ ថតរូបជាអនុស្សាវរីយ៍ជាមូយ បសុពេទ្យ ឈាង ប៉ោជូរ និងជំនួយការពេទ្យ សៀង មករា។ Monk Pouey Bunlam Ka Kevrev and monk assistant taking a photo with Dr. Chheang Porchou and Vet Assistant Seang Makara.
Picture
ក្រោយការសហការណ៍គ្នាយ៉ាងល្អដោះស្រាយជាមួយកំលោះឆ្មានោះរួច ព្រះតេជគុណ ម៉ុត សំបូរ បានផ្តល់កិត្តិយសថតជាមួយក្រុមការងារយើង ដោយមាន បសុពេទ្យ ឈាង ប៉ោជូរ និង ជំនួយការពេទ្យ សៀង មករា ជាតំណាង។ The good cooperation has made so the memory on the photo must be made. Vet Assistant Seang Makara, monk Mot Sambor, Dr. Chheang Porchou and Mr. Difficult CAT!
0 Comments



Leave a Reply.

    Archives

    October 2022
    November 2020
    March 2020
    December 2019
    May 2018
    July 2017

    Categories

    All

Call us: 071 70 3333 7
Telegram: 071 70 3333 7
Book us
ម៉ោងធ្វើការ

Business hours
ច័ន្ទ ដល់ សុក្រ​​​​​           ៨ព្រឹក - ៦ល្ងាច
សៅរ៍ និង អាទិត្យ   ​​  ៨ព្រឹក - ៥ល្ងាច

Monday - Friday:         8am - 6pm
Saturday & Sunday:   8am - 5pm
  • Home
  • Pet Health Care
  • Shop
  • Pet Relocation
  • Grooming
  • Updates
  • Lost/Found/Rescue
  • Contact
  • About