ANGKOR VET CLINIC - គ្លីនិកសត្វអង្គរ
  • Home
  • Pet Health Care
  • Shop
  • Pet Relocation
  • Grooming
  • Updates
  • Lost and Found
  • Contact
  • About
  • Home
  • Pet Health Care
  • Shop
  • Pet Relocation
  • Grooming
  • Updates
  • Lost and Found
  • Contact
  • About
Search

អាហារក្នុងអំឡុងពេលបុណ្យណូអ៊ែល ដែលជាអាហារគ្រោះថ្នាក់សំរាប់សត្វចិញ្ចឹម

12/18/2019

1 Comment

 
Picture
វាជាពេលវេលាដ៏សប្បាយអស្ចារ្យសំរាប់មនុស្ស នៅពេលដែល បុណ្យណូអ៊ែល មកដល់។ មានអ្នកខ្លះរវល់រៀបចំតុបតែងលំអរផ្ទះអោយសាកសមទៅតាមរដូវកាលនៃបុណ្យនេះ អ្នកខ្លះរវល់រៀបចំអាហារសំរាប់ជប់លៀង ជាមួយមិត្តភ័ក្រ្ត និង បងប្អូនក្រុមគ្រួសារ។ តែនេះក៏ជារដូវកាលដែលគ្រោះថ្នាក់ដែរ សំរាប់សត្ចចិញ្ចឹមរបស់អ្នកនៅក្នុងអំឡុងពេលនេះ ដោយសារវាអាចស៊ីម្ហូបអាហារ ជាមួយយើងនិងសល់ពីយើង។ សូមចង់ចាំថា អាហារមនុស្ស គឺសំរាប់មនុស្ស ព្រោះមានអាហារខ្លះវាអាចនាំមកនូវគ្រោះថ្នាក់ដល់សត្វជាទីស្រឡាញ់ របស់អ្នកគ្រប់គ្នា។ ដូចមានខាងក្រោម៖

Picture
សាច់ហែម និង សាច់ខ្លាញ់
វាអាចស្តាប់ទៅចំលែក ដោយសារមើលទៅឆ្កែស៊ីអីក៏បានដែលនោះមិនដែលឃើញអីផង តាមថ្ងៃធម្មតា ប៉ុន្តែអ្វីដែលលើកឡើងមកពេលនេះគឺជា ការស៊ីសាច់ខ្លាំងលើសកំរិត ដែលអាចបណ្តាលអោយមានជំងឺរលាកលំពែង។ ដែលជំងឺនេះងាយប្រទះឃើញនៅស្រុកយើង ដោយសារយើងចូលចិត្តអោយសត្វរបស់យើង ស៊ីអាហារបែបនេះលើសកំរិត។ វាអាចកើតឡើងនៅពេលដែលសត្វស៊ីសាច់ហែម និង សាច់ខ្លាំង លើសកំរិតដែលប្រព័ន្ធរំលាយអាហាររបស់វាអាចធ្វើការបាន នៅពេលប្រព័ន្ធ នេះធ្វើការលើសកំរិត នោះវាអាចបណ្តាលអោយ មានការឈឺពោះ មានរលាក មានហើមពោះ ក្អួត  ចង្អោរ បាត់បង់ជាតិទឹក ដែលតាំងអស់នេះជាសញ្ញានៃជំងឺរលាកលំពែង។ ហើយធ្ងន់ធ្ងរ ជាងនេះ វាអាចបណ្តាលអោយសត្វរបស់អ្នកមានជំងឺខ្សោយលំពែង និង ងាយមានប្រតិកម្ម ជាមួយខ្លាញ់។ ដូចនេះគួរតែចងយចាំថា ទុកសាច់ទាំងនោះអោយល្អ និង ហាមមិនអោយពួកគេញ៉ាំ ។ បើសិនជាវាមកជិត ហើយសុំចង់ញ៉ាំរបស់ដែលអ្នកកំពុងតែ ញ៉ាំដែរ គួរតែត្រៀមរបស់ទាំងនេះសំរាប់អោយសត្វអ្នកដើម្បីបន្លំថាជារបស់អ្នកកំពុងញ៉ាំ បើមិនចង់អស់លុយថ្លៃព្យាបាល។

ឆ្អឹងសត្វ
ថ្មីត្បិតសត្វចូលចិត្តកកេរ តែវាក៏អាចមាននូវហានិភ័យ ដូចជា មុតអញ្ចាញ ឬបាក់ធ្មេញ នៅពេលកកេរ ម្យ៉ាងទៀតសត្វអាចលេបចូលឆ្អឹងទាំងមូលដែលអាចបណ្តាលអោយមានការ ស្ទះប្រព័ន្ធរំលាយអាហារ ឬ ទំពាកំទេចឆ្អឹងដែលមានសភាពមុតស្រួចអាចអោយប្រព័ន្ធរំលាយ អាហារមានមុតដាច់ឡើងជារបួស ហើយបណ្តាលអោយមានជំងឺផ្លូវរំលាយអាហារ មានដូចជា ក្អួត រាគ ឈឺពោះ ហើមពោះ រលាក និង មិនស៊ីចំណីរបស់វា។ ដើម្បីបញ្ចៀសនូវហនោភ័យ នេះអ្នកអាច ទិញដុំឆ្អឹងសំរាប់ឆ្កែ ដែលអាចអោយឆ្កែកកេរលេង តែមិនបារម្ភភ័យដោយសារ ការលេបចូលដោយសារវាងាយរលាយ និង ពុំមានភាពមុតស្រួចនៅពេលទំពាចូលក្នុង ប្រព័ន្ធរំលាយអាហារ។
Picture
ទំពាំងបាយជូរ
ទំពារបាយជូរអាចជា ផ្លែឈើញ៉ាំផ្ទាល់ ដាក់ក្នុងនំខេក បង្អែម និងដាក់លំអផ្សេងៗ។ មិនថាស្រស់ និង ក្រៀមសុទ្ធតែអាចធ្វើអោយមានផលប៉ះពាល់ដល់តំរងនោម មិនថា​ឆ្កែនិងឆ្មា។
Picture
គ្រឿងស្រវឹង ជាតិអាល់កុល
របស់នេះវាមិនល្អសំរាប់កុមារតូចៗ ដូចនេះវាក៏មិនខុសគ្នាពីឆ្កែនិងឆ្មាដែរ ដែលពួកវាងាយ មាន​ប្រតិកម្មខ្ពស់ជាមួយនិង គ្រឿងស្រវឹងជាតិអាល់កុល ជាមនុស្សពេញវ័យ ដោយវាអាចពុល និងសារធាតុនេះយ៉ាងលឿន។ នៅពេលសារធាតុស្រវឹងនេះជ្រៀបចូលសារពាង្គកាយ របស់ ឆ្កែនិងឆ្មា វាអាចបណ្តាលអោយមានអាការៈ គ្មានលំនឹងខ្លួនដើររេចុះឡើង ក្អួត ធ្លាក់ សីតុណ្ហភាពក្នុងខ្លួន បាត់បង់ស្មារតី និង ពិបាកដកដង្ហើម។ ដូចនេះហាមអោយសត្វភ្លក់ ផឹក និងទុកដាក់អោយផុតពីសត្វចិញ្ចឹមអ្នក។
Picture
ខ្ទឹមគ្រប់ប្រភេទ
សំរាប់អាហារដែលមានជាតិខ្ទឹមគ្រប់ប្រភេទ គឺត្រូវទេដាក់អោយឆ្ងាយពីសត្វចិញ្ចឹមរបស់អ្នក ដោយសារវាអាចបណ្តាលអោយសត្វពុល ដោយវាទៅបំផ្លាញគ្រាប់ឈាមក្រហមរបស់សត្វ ដែលនាំអោយសត្វអ្នកមាន ភាពស្លេកស្លាំង ល្ហិតល្ហៃ និង ចុះខ្សោយ។
Picture
ផ្កា លីលី
បើទោះជាវាមិនមែនជាអាហារ ដោយសារវាអាចយកមកតុបតែងលំអរផ្ទះក្នុងអំឡុងពេលនេះ។ ត្របកផ្កា លំអង និង ស្លឹករបស់ផ្កានេះគឺមានសារធាតុពុលខ្លាំងណាស់សំរាប់សត្វឆ្មា។ សារធាតុពុលនោះអាចបណ្តាលអោយ ខូចតំរងនោម។ អ្នកពំគួរមានផ្កាប្រភេទនេះក្នុងផ្ទះទេ បើអ្នកមានឆ្មាក្នុងផ្ទះ ដោយអ្នកពុំគួរយកហានិភ័យនេះមកទុកក្នុងផ្ទះឡើយ។
Picture

សូកូឡា
ពុំសូវមានអ្នកចាំអារម្មណ៍ថា សូកូឡា អាចពុលសំរាប់សត្វ។ ដោយសារសូកូឡា មានផ្ទុកសារធាតុ theobromine និង កាហ្វេអ៊ីន ដែរសារធាតុទាំង២នេះសុទ្ធតែអាចបំពុល ឆ្កែនិងឆ្មាបាន ដោយវាពុំអាចធ្វើមេតាប៉ូលីសសារធាតុនេះ ដូចមនុស្សទេ។ សូកូឡាខ្មៅ ងាយពុលជាងសូកូឡាលាយទឹកដោះ។ រោគសញ្ញាអាចមាន ក្អួត រាគ ប្រកាច់ ញាក់ញរ និង សន្លប់។

ជាចុងក្រោយសូមជូនពរ ក្នុង ពិធីបុណ្យណូអ៊ែលនេះ ទាំងម្ចាស់សត្វនិង សត្វចិញ្ចឹម សប្បាយរីករាយ និងមានសុខភាពល្អទាំងអស់គ្នា។

បើសិនជាចង់ទិញជាកាដូជូនដល់សត្វចិញ្ចឹមជាទីស្រឡាញ់របស់អ្នក សូមទាក់ទងមកយើង
គ្លីនិកសត្វអង្គរ
ផ្សារកណ្តាល អគារ H5 និង H6 សៀមរាប។ មានហាងសំរាប់មើលផលិតផលជាក់ស្តែង និងអាចបញ្ជាទិញតាមអនឡាញបាន។
សូមទំនាក់ទំនង
លេខទូរស័ព្ទ៖ 071​70​33337 /081970977​ /0969​ 970​ 977
Facebook page: Angkor Vet Clinic គ្លីនិកសត្វអង្គរ
angkorvetclinic@gmail.com
www.angkorvetclinic.com

​
Picture
Picture
Picture
Picture
Picture
Picture

Categories

All

1 Comment

    Archives

    October 2022
    November 2020
    March 2020
    December 2019
    May 2018
    July 2017

    Categories

    All

Call us: 071 70 3333 7
Telegram: 071 70 3333 7
Book us
ម៉ោងធ្វើការ

Business hours
ច័ន្ទ ដល់ សុក្រ​​​​​           ៨ព្រឹក - ៦ល្ងាច
សៅរ៍ និង អាទិត្យ   ​​  ៨ព្រឹក - ៥ល្ងាច

Monday - Friday:         8am - 6pm
Saturday & Sunday:   8am - 5pm
  • Home
  • Pet Health Care
  • Shop
  • Pet Relocation
  • Grooming
  • Updates
  • Lost and Found
  • Contact
  • About