ANGKOR VET CLINIC - គ្លីនិកសត្វអង្គរ
  • Home
  • Pet Health Care
  • Shop
  • Pet Relocation
  • Grooming
  • Updates
  • Lost/Found/Rescue
  • Contact
  • About
  • Home
  • Pet Health Care
  • Shop
  • Pet Relocation
  • Grooming
  • Updates
  • Lost/Found/Rescue
  • Contact
  • About
Search

តើអ្វីគឺជាជំងឺឆ្លងដុះដុំសាច់លើប្រដាប់ភេទ (CTVT/TVT)

11/7/2020

0 Comments

 
Picture
ជំងឺឆ្លងដុះដុំសាច់លើប្រដាប់ភេទ (CTVT/TVT) គឺជាជំងឺមហារីកដែលអាចចំលងរវាងសត្វឆ្កែ ក្នុងអំឡុងពេលរួមរ័ក្ស និង ពេលខ្លះ​អាចចំលងតាមរយៈ ការខាំលិឍ ការឈ្មុសហិត ឬ តាមរយៈពេលកើតកូន។ ការដុះដុំសាច់ភាគច្រើនអាចប្រទះឃើញនៅលើ ប្រដាប់ភេទញីនិងឈ្មោល តែក៏អាច នៅលើ ប្រហោងច្រមុះ ប្រអប់មាត់ ក្រោមស្បែក និង ភ្នែក។ ជំងឺនេះមានកកើតលើ​ទូទាំងពិភពលោក ជាពិសេសក្នុងតំបន់ត្រូពិច និងតំបន់ក្បែរៗ។ ជំងឺនេះអាចកើតលើគ្រប់ពូជឆ្កែ មិនថាអាយុក្មេងចាស់ ភេទរបស់វា។
ដោយសារប្រទេសកម្ពុជាសំបូរទៅដោយឆ្កែអនាថា ដូចនេះជំងឺនេះត្រូវបានប្រទះឃើញច្រើនណាស់ ហើយត្រូវបានចំលងពី​ឆ្កែទៅ​​មួយ​​ទៀត នៅពេលពួកវារួមរ័ក្សគ្នា និងក៏អាចជាឱកាសសំរាប់សត្វឆ្កែចិញ្ចឹមក្នុងផ្ទះផ្សេងទៀតរត់ចេញក្រៅ នៅពេលរកញី​ឈ្មោលហើយក៏រួមសេពសន្ថវៈជាមួយគ្នា ដែលនេះក៏ជាឱកាសចំលងដែរ។

វិធីការពារ ដ៏ល្អដើម្បីកាត់បន្ថយឱកាសនៃការចំលងជំងឺនេះ សត្វគួរតែក្រៀវ ដើម្បីកុំអោយវាមានឱកាសរួមរ័ក្សគ្នា។

សំណាងល្អ ក្នុងដំណាក់កាលមិនធ្ងន់ធ្ងរខ្លាំង ជំងឺនេះអាចធ្វើការព្យាបាលបាន ចាប់ពី ៣អាទិត្យឡើងទៅ ឬ មើលតាមសភាព​និងទំហំនៃសាច់ដុះនោះ។
0 Comments



Leave a Reply.

    Archives

    October 2022
    November 2020
    March 2020
    December 2019
    May 2018
    July 2017

    Categories

    All

Call us: 071 70 3333 7
Telegram: 071 70 3333 7
Book us
ម៉ោងធ្វើការ

Business hours
ច័ន្ទ ដល់ សុក្រ​​​​​           ៨ព្រឹក - ៦ល្ងាច
សៅរ៍ និង អាទិត្យ   ​​  ៨ព្រឹក - ៥ល្ងាច

Monday - Friday:         8am - 6pm
Saturday & Sunday:   8am - 5pm
  • Home
  • Pet Health Care
  • Shop
  • Pet Relocation
  • Grooming
  • Updates
  • Lost/Found/Rescue
  • Contact
  • About