ANGKOR VET CLINIC - គ្លីនិកសត្វអង្គរ
  • Home
  • Pet Health Care
  • Shop
  • Pet Relocation
  • Grooming
  • Updates
  • Lost and Found
  • Contact
  • About
  • Home
  • Pet Health Care
  • Shop
  • Pet Relocation
  • Grooming
  • Updates
  • Lost and Found
  • Contact
  • About
Search

តើគួរថត x-ray លើសត្វចិញ្ចឹមដែលមានផ្ទៃពោះដែរឬទេ?

10/6/2022

0 Comments

 
Picture
 ម្ចាស់សត្វចិញ្ចឹមជាច្រើនតែងតែបារម្ភពីផលប៉ះពាល់ និងហានិភ័យនៃវិទ្យុសកម្មពីឧបករណ៌ធ្វើរោគវិនិច្ឆ័យ មានដូចជា x-ray ជាដើម។ មានបសុពេទ្យជាច្រើនយល់ស្របថា ឧបករណ៍ធ្វើរោគវិនិច័្ឆយដែលបញ្ចេញវិទ្យុសកម្មគឺគួរតែប្រើប្រាស់តិចតួច និងក្នុងដំណាក់កាលដែលគុណប្រយោជន៍វាមានធំជាងហានិភ័យ។
 
យើងដឹងពីហានិភ័យរបស់ x-ray តែយើងក៏ដឹងច្បាស់ថាតាមរយៈការថតx-rayវាមានផលប្រយោជន៍ជួយដល់ការធ្វើរោគវិនិច្ឆ័យ បានកាន់តែល្អ។ ជាទូទៅ សត្វទទួលវិទ្យុសកម្មពីការថត x-ray ប្រហែលតែ ១៨%បើធៀបនឹងការទទួលវិទ្យុសកម្មផ្សេងៗទៀត។ ហើយការទទួលវិទ្យុសកម្មធំៗមានរួម ចំណី ផឹកទឹក និងតាមរយៈប្រភពពីបរិយាកាសផ្សេងៗ។​ យើងបែងចែកនូវពត៌មាននេះ មិនមែនក្នុងន័យថាហានិភ័យវិទ្យុសកម្មពី x-ray វាតិចនោះទេ តែគ្រាន់តែជំរាបពីពត៌មាននៃកំរិតគ្រោះថ្នាក់របស់ប្រភព វិទ្យុសកម្ម។ ជាធម្មតាមានម្ចាស់សត្វជាច្រើនតែងតែស្នើសុំថត x-ray សត្វផើមរបស់គាត់ ដើម្បីអោយដឹងថាកូនសត្វមាន ប៉ុន្មានក្បាលពិតប្រាកដនៅក្នុងពោះ។ តាមពិតនេះយើងអាចរាប់បានថា វាមានសុវត្ថិភាពសំរាប់កូនឆ្កែក្នុងពោះដែលមានអាយុ ចាប់ពី៤៥ថ្ងៃឡើងទៅ ហើយការសំរេចចិត្តទទួលថតនេះគឺតែងតែយោងទៅតាមករណីរបស់សត្វនីមួយៗផ្សេងៗគ្នា។
 
នេះគឺចំណុចខ្លះៗដែលយើងអាចណែនាំ៖
*ការថត x-ray មានសារៈសំខាន់
  • នៅក្នុងពេលពពោះក្នុងដំណាក់កាលចុងក្រោយ (នៅក្រោយពេលមានការវិវឌ្ឍន៍ឆ្អឹង)
  • ការរាប់ចំនួនកូនមានភាពសុក្រិត នោះយើងអាចដឹងថានៅពេលបង្កើតកូនតើកូននៅក្នុងពោះកើតចេញមកអស់ហើយ។
  • យើងក៏អាចវាស់ទំហំក្បាលកូនសត្វ និងឆ្អឹងត្រគាក ថាកូនសត្វអាចមានលទ្ធភាពកើតចេញមកតាមធម្មជាតិបានទេ។ នេះនឹងជួយបន្ថយនូវហានិភ័យផ្សេងៗ ដូចជាកូនស្លាប់ក្នុងពោះ ឬពិបាកបង្កើតកូន។
 
*ការថតអេកូ មានសារៈសំខាន់
  • នៅក្នុងពេលពពោះក្នុងដំណាក់កាលដំបូល (ចាប់ពី២០ថ្ងៃក្រោយពពោះ)
  • ចាប់បាននូវការបង្កកំណើត (អាចចាប់បាននូវចលនាបេះដូង និងអត្រាបេះដូងលោត)
  • អាយុកូនសត្វក្នុងពោះ
តែពុំអាចរាប់ចំនួនកូនសត្វសុក្រិតទេ ដោយមូលហេតុ អេកូសាស្ត្រជាប្រភេទ ថាមវន្ត (dynamic) ហើយវាប្រហែល មិនអាចស្កេនស្បូនទាំងមូលក្នុងរូបភាពតែមួយ ដូចនេះការរាប់ចំនួនកូនក្នុងពោះអាចរាប់មិនអស់ ឬ រាប់ស្ទួន ឬរាប់ជាន់ គ្នាច្រើនដង។

សូមធ្វើការទំនាក់ទំនង ដើម្បីធ្វើការសាកសួរពត៌មាន ឬ ណាត់សំរាប់ការថត x-ray ៖

គ្លីនិកសត្វអង្គរ
ផ្សារកណ្តាលក្រុងសៀមរាប ផ្ទះលេខ H5 និង H6 ភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
ទូរស័ព្ទ៖ 071 70 3333 7 (metfone) | 076 9970 977 (cellcard) | 081 970 977 (smart)
Telegram: 071 70 3333 7
E-mail: angkorvetclinic@gmail.com
Facebook page: Angkor Vet Clinic គ្លីនិកសត្វអង្គរ

0 Comments
<<Previous

    Archives

    October 2022
    November 2020
    March 2020
    December 2019
    May 2018
    July 2017

    Categories

    All

Call us: 071 70 3333 7
Telegram: 071 70 3333 7
Book us
ម៉ោងធ្វើការ

Business hours
ច័ន្ទ ដល់ សុក្រ​​​​​           ៨ព្រឹក - ៦ល្ងាច
សៅរ៍ និង អាទិត្យ   ​​  ៨ព្រឹក - ៥ល្ងាច

Monday - Friday:         8am - 6pm
Saturday & Sunday:   8am - 5pm
  • Home
  • Pet Health Care
  • Shop
  • Pet Relocation
  • Grooming
  • Updates
  • Lost and Found
  • Contact
  • About