ជំងឺឆ្លងដុះដុំសាច់លើប្រដាប់ភេទ (CTVT/TVT) គឺជាជំងឺមហារីកដែលអាចចំលងរវាងសត្វឆ្កែ ក្នុងអំឡុងពេលរួមរ័ក្ស និង ពេលខ្លះអាចចំលងតាមរយៈ ការខាំលិឍ ការឈ្មុសហិត ឬ តាមរយៈពេលកើតកូន។ ការដុះដុំសាច់ភាគច្រើនអាចប្រទះឃើញនៅលើ ប្រដាប់ភេទញីនិងឈ្មោល តែក៏អាច នៅលើ ប្រហោងច្រមុះ ប្រអប់មាត់ ក្រោមស្បែក និង ភ្នែក។ ជំងឺនេះមានកកើតលើទូទាំងពិភពលោក ជាពិសេសក្នុងតំបន់ត្រូពិច និងតំបន់ក្បែរៗ។ ជំងឺនេះអាចកើតលើគ្រប់ពូជឆ្កែ មិនថាអាយុក្មេងចាស់ ភេទរបស់វា។
ដោយសារប្រទេសកម្ពុជាសំបូរទៅដោយឆ្កែអនាថា ដូចនេះជំងឺនេះត្រូវបានប្រទះឃើញច្រើនណាស់ ហើយត្រូវបានចំលងពីឆ្កែទៅមួយទៀត នៅពេលពួកវារួមរ័ក្សគ្នា និងក៏អាចជាឱកាសសំរាប់សត្វឆ្កែចិញ្ចឹមក្នុងផ្ទះផ្សេងទៀតរត់ចេញក្រៅ នៅពេលរកញីឈ្មោលហើយក៏រួមសេពសន្ថវៈជាមួយគ្នា ដែលនេះក៏ជាឱកាសចំលងដែរ។ វិធីការពារ ដ៏ល្អដើម្បីកាត់បន្ថយឱកាសនៃការចំលងជំងឺនេះ សត្វគួរតែក្រៀវ ដើម្បីកុំអោយវាមានឱកាសរួមរ័ក្សគ្នា។ សំណាងល្អ ក្នុងដំណាក់កាលមិនធ្ងន់ធ្ងរខ្លាំង ជំងឺនេះអាចធ្វើការព្យាបាលបាន ចាប់ពី ៣អាទិត្យឡើងទៅ ឬ មើលតាមសភាពនិងទំហំនៃសាច់ដុះនោះ។
0 Comments
|
Categories |