អាព្រៃគឺជាឆ្កែ ក្រោមការមើលថែដោយ ព្រះតេជគុណ ភឺយ ប៊ុនឡាំម គង់នៅវត្តពោធិលង្ការ។ នាថ្ងៃពុធទី១២ ខែកក្កដា ឆ្នាំ២០១៧ ព្រះតេជ គុណបានទំនាក់ទំនងមកក្រុមការងារយើងយ៉ាងទាន់ហ៊ន់ដោយឆ្កែរបស់ព្រះតេជ គុណនេះមានជំងឺ ស្គមរីងរៃ ពិបាកដង្ហើម ក្អួត ស្លេកសំាង និង ទាន់ជើង និង ខ្លួនមិនអាចងើបឈរបាន។ ដោយឃើញសភាពធ្ងន់ធ្ងរ ក្រុមការងារយើងក៏បាន សុំព្រះតេជគុណយក អាព្រៃ ជាឈ្មោះឆ្កែរបស់តេជគុណអង្គនេះ យកមកសង្រោះ បន្ទាន់នៅគ្លីនិករបស់យើង។ អាព្រៃមានសភាពទ្រុតទ្រោមខ្លាំងពេល ដឹកយកមក គ្លីនិក ដោយមិនបង្អង់យើងក៏បានដាក់អ៊ុកស៊ីសែន និង ព្យួរសេរ៉ូម និងទទួល ការព្យាបាលភ្លាមៗ ក្រោយពីបានពិនិត្យឈាម ដូចអ្វីដែលយើងបានគិត អាព្រៃ មានជំងឺឆ្លងដោយចៃ Ehrlichiosis ឈាមក្រហមរបស់វាធ្លាក់ចុះខ្លាំង ដែលជា ហេតុនាំអោយមានភាពស្លេកស្លាំង។ បន្ទាប់ពីទទួលបានការយកចិត្តទុកដាក់ពីសំណាក់បសុពេទ្យនិងជំនួយការពេទ្យ អាព្រៃមានសភាពធូរស្បើយនៅ២ម៉ោងបន្ទាប់ ដោយការដកដង្ហើមមានសភាព ធម្មតាវិញ ដោយសង្កេតឃើញថាលើខ្លួនអាព្រៃ មានចៃនិងដង្កែច្រើន យើងក៏បាន ប្រើប្រាស់ថ្នាំកំចាត់ចៃនិងដង្កែ ហើយក៏បានទំលាក់សត្វល្អិតក្នុងផ្លូវអាហារអោយ វា។ នាថ្ងៃទី២ សភាពជំងឺរបស់អាព្រៃកាន់តែប្រសើរ ដោយមានចាប់ផ្តើមមាន កំលាំងងើបក្បាល ដោយឃើញដូច្នេះ យើងដ៏បានចាប់ផ្តើមដាក់អាហារអោយវាស៊ី អ្វីដែលធ្វើអោយយើងសប្បាយចិត្តនោះវាបានស៊ីចំណីយ៉ាងច្រើន ដូច្នេះធ្វើអោយ យើង កាន់តែមានសង្ឃឹមថាវានឹងជាសះស្បើយលឿនជាមិនខាន។ ពីមួយថ្ងៃទៅមួយថ្ងៃ អាព្រៃមានសភាពកាន់តែប្រសើរឡើង ដោយវាអាចងើបឈ ស៊ីចំណីបាននិងផឹកទឹកបានដូចធម្មតា។ តែអ្វីដែលពិបាកនោះវាជាឆ្កែកាច និងនៅ ពេលដែលវាមានកំលាំងគឺយើងពិបាកក្នុងការចាក់ថ្នាំ ផ្តល់ថ្នាំ ប៉ុន្តែក្រោមការ សហការណ៍ ពីក្រុមការងារយើងទាំងអស់នេះមិនមែនជាបញ្ហាធំសំរាប់យើង ឡើយ។ ក្រោយពីការស្នាក់នៅគ្លីនិកចំនួន៨ថ្ងៃនិងការវិវឌ្ឍន៍សុខភាពល្អរបស់អាព្រៃ យើងក៏ សំរេចចិត្តប្រគល់វាជូនទៅព្រះតេជគុណវិញ ហើយក៏បានណែនាំពីវិធីថែទាំវាទៅ ព្រះតេជគុណ។ ក្រោយពីឃើញសភាពប្រសើរឡើងរបស់អាព្រៃ ព្រះតេជគុណ ពិតជាសប្បាយចិត្តណាស់ ដោយពីដំបូងព្រះតេជគុណគិតថាវានឹងមិនរស់ទេបើ មើលតាមសភាពជំងឺនាពេលនោះ។ ព្រះតេជគុណក៏បានសំដែងសេចក្តីអរគុណ ដល់គ្លីនិក និង ក្រុមការងារយើងដែលបានជួយសង្រ្គោះជីវិតសត្វមួយនេះ ដោយថែម ទាំងមិនយកកំរៃអ្វីសោះ។ ព្រះតេជគុណសន្យាថានឹងមើល ថែវាអោយបានល្អ ដើម្បីអោយសុខភាពវាឆាប់រឹងមុំាឡើងវិញ។ ខាងក្រោមនេះគឺជាកំរងរូបភាពសកម្មភាពខ្លះៗ ពេលយើងបំពេញភារកិច្ច៖ A Prey, a dog at Polanka Pagoda A Prey is a dog at Polanka Pagoda and currently under taking care from monk Pouey Bunlam. Wednesday 12 July 2017 monk Pouey Bunlam tried to reach our Angkor Vet Clinic team and let us know that his dog Ah Prey is seriously sick, very skinny, difficult breathing, vomit, anemia and paralysis. After seeing this situation our team asked the permission from the monk to get his dog to the clinic for emergency. The dog was lost conscious during the trip to the clinic. We sent him to our emergency room straight away by put him on Oxygen, IV infusion and received immediate treatment. The blood test result shown that he was positive with Ehrlichiosis/Tick Bite Fever and he was anemia due to the low red blood cell as what we suspected in the beginning. With our care from the vet and vet assistants Ah Prey got better after 2 hours by having better breathing, the body temperature went up almost normal. We noticed that his body still has tick and flea on it so we decided to give him the tick and flea treatment and also the intestinal dewormer. Ah Prey got very much better on his second day by lift his head up for food so we gave him some food and he finished it all, by seeing this we very confident that he will get better very soon. From day to day, A Prey’s condition has become better and better by he can stand by himself eat and drink and even walk. Even though he is aggressive dog when he feel better that make us had hard time to give the medication and injection but we still manage it under the good cooperation of all our team. After 8 days of his hospitalization and seeing his good condition we decided to bring him to the pagoda to the monk and also tell him how to take care A Prey. When monk Bunlam saw his dog this time he was so happy because he was lost hope when he was seeing his dog on the emergency day. He gave us appreciation for taking care his dog without charging any money and he promise to take care A Prey very well. Here are some photos from the activities
0 Comments
|
Categories |