ANGKOR VET CLINIC - គ្លីនិកសត្វអង្គរ
  • Home
  • Pet Health Care
  • Shop
  • Pet Relocation
  • Grooming
  • Updates
  • Lost and Found
  • Contact
  • About
  • Home
  • Pet Health Care
  • Shop
  • Pet Relocation
  • Grooming
  • Updates
  • Lost and Found
  • Contact
  • About
Search

តើសត្វឆ្កែឆ្មាអាចចំលង ជំងឺកូរ៉ូណា កូវីត១៩​​ទៅមនុស្សបានទេ?

3/11/2020

0 Comments

 
Picture
តើសត្វឆ្កែឆ្មាអាចចំលង ជំងឺកូរ៉ូណា កូវីត១៩​​ទៅមនុស្សបានទេ?
នៅថ្ងៃសុក្រ ចុងសប្តាហ៍ខែកុម្ភៈ ឆ្នាំ២០២០ នាយកដ្ឋានកសិកម្ម នេសាទ និងអភិរក្ស ហុងកុង (AFCD) បាននិយាយថាក្រោយ
ពីតេស្តលើសំណាកពីច្រមុះនិងមាត់របស់ឆ្កែ ឃើញថា មាន ភាពវិជ្ជមានខ្សោយ សំរាប់ជំងឺនេះលើឆ្កែនោះ។ តាមការជឿជាក់ របស់អ្នកជំនាញថា វីរុសវាប្រហែលជាអាចនៅរស់នៅ ផ្នែកខាងក្រៅនៃខ្លួនសត្វ។ អាទិត្យនេះក្រុមមានសមត្ថកិច្ចបាន​បញ្ជាក់ថា ឆ្កែដែលបានតេស្តពីមុន ហើយដាក់ដោយឡែកពីគេនោះ ក្រោយពីតេស្តលើកទី២នៅតែបន្តមាន ភាពវិជ្ជមានខ្សោយ ដែលអាចបង្ហាញថា ការឆ្លងមានកំរិតទាប។ អ្នកជំនាញ រួមទាំងអង្គការពិភពលោកនិងសុខភាពសត្វ យល់ព្រមគ្នាជាឯកច្ឆន្ទ ដែលនោះអាចជាការចំលងពីមនុស្សមកសត្វ។ ប៉ុន្តែម្ចាស់សត្វមិនចាំបាច់ មានស្លន់នោះឡើយ។
តាមរយៈសំដីរបស់ AFCD ថា ក្នុងពេលបច្ចុប្បន្នគេពុំមានភស្តុតាងថា សត្វចិញ្ចឹមជាប្រភពនៃជំងឺ កូរ៉ូណា កូវីត១៩ ឬសត្វនោះ​អាចធ្លាក់ឈឺដោយសារជំងឺនេះដែរ។
ដើម្បីសុវត្ថិភាព AFCD បានណែនាំអោយម្ចាស់សត្វ លាងដៃបន្ទាប់ពីនៅជិតឬប៉ះពាល់សត្វ និងជៀសវាងការថើបពួកគេ។ នាយកដ្ឋានក៏បានណែនាំយ៉ាងរឹងម៉ាំថា សត្វចិញ្ចឹមរបស់អ្នកជំងឺកូរ៉ូណា នេះ គួរតែដាក់អោយឆ្ងាយពីគេ។

តើឆ្កែអាចផ្ទុកវីរុសកូរ៉ូណា កូវីត១៩?
ដូចដែរយើងបានដឹងថា វីរុសកូរ៉ូណា កូវីត១៩នេះ អាចរស់នៅលើផ្ទៃ និង វត្ថុផ្សេងៗ បើទោះជា អ្នកជំនាញមិនទាន់​មានភាពច្បាស់លាស់ថា វីរុសនេះអាចរស់នៅបានយូរប៉ុណ្ណាលើវត្ថុទាំងអស់នោះ។ ដូច្នេះហើយបានជា ធនាគារកណ្តាល​របស់ប្រទេសចិន បានធ្វើការលាងសំអាតនិងកំទេចប្រាក់ដែល មានផ្ទុកវីរុស។
ក្នុងន័យតែមួយ វីរុសកូរ៉ូណាអាចមានវត្តមាននៅលើផ្ទៃខាងក្រៅខ្លួនសត្វ បើទោះជាពុំមានការអះអាង បញ្ជាក់យ៉ាងច្បាស់​ថាសត្វចិញ្ចឹមអាចឆ្លងជំងឺនេះក៏ដោយ។ តាមសំដី Sheila McClelland ជាអ្នកបង្កើតអង្គការសប្បុរសធម៌ Lifelong Animal Protection Charity (LAP) នៅហុងកុង ថា ការផ្ទុកវីរុសលើផ្ទៃខ្លួនសត្វមានទាបជាង បង្កាន់ដៃទ្វារទៅទៀត។

តើវាជាការល្អទេដែលយើងត្រូវដាក់សត្វក្នុងផ្ទះសិន?
តាមសំដីរបស់ ប្រធានផ្នែកបសុពេទ្យ Jane Gray​ មកពី SPCA ក្រុងហុងកុង និយាយថា គឺពិតជារឿងល្អមួយ​ដែលយើងដាក់សត្វក្នុងផ្ទះសិន បើយោងតាម ទស្សនៈវិស័យវិទ្យាសាស្រ្ត ដោយសារវាអាចអោយអ្នកវិទ្យាសាស្ត្រស្រាវជ្រាវ និងតាមដានថាតើសត្វចិញ្ចឹមមានទំនាក់ទំនង ជាមួយជំងឺនេះ ដែលបច្ចុប្បន្នយើងនៅមានការដឹងតិចតួចណាស់ចំពោះ​បញ្ហានេះ។ បើស្តាប់ទៅវា រាងគួរអោយខ្លាចបន្តិច តែនេះគ្រាន់តែជាទង្វើនៃការទប់ស្កាត់ ដែលវាមិនដល់ថ្នាក់ម្ចាស់សត្វ បារម្ភខ្លាំងនោះឡើយ។
ដោយមានឃើញថាម្ចាស់សត្វខ្លះបានពាក់ម៉ាសអោយទៅឆ្កែរបស់ខ្លួននៅចិន បើតាមសំដី បសុពេទ្យ Jane Gray វាគ្មានប្រយោជន៍ទេ ហើយតាមពិតវាអាចនឹងបណ្តាលអោយសត្វមានស្រ្តេស និងអាច អោយសត្វស្លន់ផង។ តែយើងអាច​អនុវត្តន៍វិធានការអនាម័យជំនួសវិញ។
ទាំងអង្គការសុខភាពពិភពលោក WHO និង Jane Gray សុទ្ធតែណែនាំអោយម្ចាស់ សត្វលាងដៃជាមួយនឹងសាប៊ូនិងទឹក បន្ទាប់ពីមានការប៉ះពាល់សត្វ។ ប្រសិនបើម្ចាស់សត្វមាន ការបារម្ភ ពួកគេអាចយកកន្សែង​ជាមួយទឹកសំលាប់​មេរោគជូត​សំអាត​​បាតជើងសត្វក្រោយពីត្រលប់ ពីដើរលេងនៅខាងក្រៅផ្ទះបាន ប៉ុន្តែពុំគួរធ្វើលើសដែលវាអាចបណ្តាល​អោយបាត​ជើងសត្វស្ងួតពេក។
បន្តទៀតថា ខ្ញុំមិនបារម្ភខ្លាំងចំពោះការចំលងជំងឺពីឆ្កែឬឆ្មាមកខ្ញុំ តែខ្ញុំបារម្ភចំលងពីមនុស្សមកខ្ញុំ ច្រើនជាង។ តាមសំដី Jane Gray ដែលក៏មានសត្វចិញ្ចឹមផ្ទាល់ខ្លួនដែរ។
 
 
 បកប្រែជាផ្នែកពីភាសាអង់គ្លេសតាមប្រភព ស៊ីអ៊ិនអ៊ិន ហុងកុង៖
https://edition.cnn.com/2020/03/02/asia/pets-coronavirus-spread-intl-hnk/index.html

នាំសត្វចេញក្រៅ ដើម្បីជូនសំអាតបាក់តេរី ក្រោយពេលសត្វដើរលើឬសង្ស័យ​មានប្រឡាក់ជាមួយ របស់​ចំលែក ងាយជូតសត្វជាមួយក្រដាសសើម ដូចខាងក្រោម ដែរអាចរកទិញបាន នៅគ្លីនិកសត្វអង្គរ Angkor Vet Clinic.

សូមទាក់ទងមកយើង
ផ្សារកណ្តាល អគារ H5 និង H6 សៀមរាប។
មានហាងសំរាប់មើលផលិតផលជាក់ស្តែង និងអាចបញ្ជា​ទិញតាមអនឡាញបាន។
សូមទំនាក់ទំនង
លេខទូរស័ព្ទ៖ 071​70​33337 /081970977​ /0969​ 970​ 977
Facebook page: Angkor Vet Clinic គ្លីនិកសត្វអង្គរ
angkorvetclinic@gmail.com
www.angkorvetclinic.com

Picture
0 Comments



Leave a Reply.

    Archives

    October 2022
    November 2020
    March 2020
    December 2019
    May 2018
    July 2017

    Categories

    All

Call us: 071 70 3333 7
Telegram: 071 70 3333 7
Book us
ម៉ោងធ្វើការ

Business hours
ច័ន្ទ ដល់ សុក្រ​​​​​           ៨ព្រឹក - ៦ល្ងាច
សៅរ៍ និង អាទិត្យ   ​​  ៨ព្រឹក - ៥ល្ងាច

Monday - Friday:         8am - 6pm
Saturday & Sunday:   8am - 5pm
  • Home
  • Pet Health Care
  • Shop
  • Pet Relocation
  • Grooming
  • Updates
  • Lost and Found
  • Contact
  • About