ANGKOR VET CLINIC - គ្លីនិកសត្វអង្គរ
  • Home
  • Pet Health Care
  • Shop
  • Pet Relocation
  • Grooming
  • Updates
  • Lost/Found/Rescue
  • Contact
  • About
  • Home
  • Pet Health Care
  • Shop
  • Pet Relocation
  • Grooming
  • Updates
  • Lost/Found/Rescue
  • Contact
  • About
Search

កូនឆ្មាឈ្មោះ សៀម ដែលត្រូវបានសង្គ្រោះពីសៀមរាប ទៅ ប្រទេសអាឡឺម៉ង់ ​​​​​​​​​​​​​​​​

11/26/2024

0 Comments

 

Siem, rescue kitten from Siem Reap to Germany

Picture
Siem ត្រូវបានប្តីប្រពន្ធ ជនជាតិអាឡឺម៉ង់មួយគូ ដែលចុះមកទស្សនាប្រាសាទបាយ័ន្ត នាក្រុងសៀមរាប នៅ ចុងខែកុម្ភៈ 2023។ ពួកគាត់បានប្រទះឃើញកូនឆ្មានេះ ដោយក្តីអាណិតអាសូរ និងយល់ថា បើគ្មានការសង្រ្គោះនោះទេ កូនឆ្មា Siem ដែលមានអាយុប្រហែល 3សប្តាហ៍ ច្បាស់ជាស្លាប់មិនខាន ដូចនេះគាត់ក៏បានប្រាប់ទៅអ្នករត់រឺម៉ុកកង់បី ដែលជូនគាត់កំសាន្តប្រាសាទ អោយនាំពួកគាត់ និងកូនឆ្មាមក គ្លីនិកសត្វអង្គរ ដើម្បីសង្គ្រោះ ទទួលការពិនិត្យ និងសំរាកព្យាបាល។
នៅពេលនោះ កូនឆ្មា Siem មានសភាពស្គមរីងរៃតែពោះធំ កង្វះអាហាររូបត្តម្ភ រលាកច្រមុះ មានសត្វល្អិត និងជំងឺរាគឈាមប៉ាវ៉ូ  (Panleukopenia Virus) ។ ដោយសារត្រូវដល់ពេលកំណត់ដែរជនជាតិអាឡឺម៉ង់ដែលសង្គ្រោះកូនឆ្មា ត្រូវត្រលប់ទៅប្រទេសពួកគាត់វិញ តែគាត់បានផ្តាំផ្ញើថាគាត់នឹងមកទទួលយក Siem វិញនៅពេលកូនឆ្មាមានសុខភាពល្អ និងរៀបចំឯកសារសំរាប់ចេញទៅប្រទេសអាឡឺម៉ង់រួចរាល់។ គាត់ក៏បានប្រាប់យើងថា Siem គឺតំណាងនិងការចងចាំនៃ សៀមរាប ជាទីក្រុងដែលគាត់បានជួបកូនឆ្មាឈ្មោះ សៀម ហើយគាត់ពិតជាស្រឡាញ់ ភាពបរិសុទ្ធ និងរួសរាយរាក់ទាក់របស់ប្រជាជននៅទីនេះ។ មិត្តភក្រជនជាតិខ្មែរគាត់ហៅកូនឆ្មានេះឈ្មោះ សំណាង ដោយយល់ថា វាពិតជាមានសំណាងដែលមានគេសង្រ្គោះទាន់ពេលវេលា ហើយក៏សង្ឃឹមកូនឆ្មានេះ នឹងនាំលាភសំណាងទៅអ្នកសង្គ្រោះគាត់វិញ។

Siem was rescued by a German couple visiting Angkor Wat at the end of February 2023. They found the kitten in a pitiful state and realized that without help, Siem, who was only about 3 weeks old, would certainly die. They told us when first saw Siem, they were heartbroken. The tiny kitten was barely clinging to life, his eyes were dull, his fur was matted, and he was too weak to even lift his head. They continued, we knew we had to help him," said by the German couple. "He was so small and vulnerable, and we couldn't just leave him there to die. So, they asked their tuk-tuk driver to take them and the kitten to Angkor Vet Clinic for rescue, examination, and treatment.

At that time, Siem was very thin, malnutrition, had a runny nose, parasites, and was suffering from Panleukopenia. The German couple, who had to return to their country, promised to come back for Siem once the kitten was healthy and had the necessary documents for traveling to Germany.

They told us that Siem represented their memories of Siem Reap, a city where they met this kitten, and that they loved the purity and friendliness of the Khmer people. Their Khmer friends named the kitten 'Samnang' (meaning 'Lucky'), believing that the kitten was lucky to be rescued in time and hoped that Siem would bring good luck to its rescuers.
Picture
Picture
ក្រោយពីមានការព្យាយាមថែទាំនិងព្យាបាលយ៉ាងដិតដល់ពី ក្រុមការងារគ្លីនិកសត្វអង្គរ Siem មានភាពប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។ នៅពេលដែរយើងសង្កេតឃើញថា Siem មានស្ថានភាពល្អសំរាប់ចាក់វ៉ាក់សាំង និងរៀបចំឯកសារសំរាប់ការឆ្លងដែនគាត់ទៅប្រទេសអាឡឺម៉ង់ហើយ យើងក៏ចាប់ផ្តើមរៀបចំធ្វើការងារជូនទៅកូនឆ្មានេះ។

ទីបំផុតការរងចាំនូវឱកាសដ៏ប្រពៃរបស់កូនឆ្មា និងប្តីប្រពន្ធជនជាតិអាឡឺម៉ង់ក៏មកដល់ នោះគឺពួកគាត់បានចុះមកទស្សនាក្រុងសៀមរាបម្តងទៀត និងមកទទួលឆ្មាកំលោះ Siem ទៅប្រទេសអាឡឺម៉ង់ជាមួយគាត់ដូចដែលគាត់បានសន្យា។ ក្រោមការរៀបចំឯកសារពី គ្លីនិកសត្វអង្គរ Siem បានទៅដល់ប្រទេសអាឡឺម៉ង់ដោយក្តីរីករាយ និងមានផ្ទះយ៉ាងកក់ក្តៅមួយសំរាប់កូនឆ្មាដ៏កំសត់នេះ។

ជាចុងក្រោយយើងមានតែជូនពរ ទៅប្តីប្រពន្ធជនជាតិអាឡឺម៉ង់ និងឆ្មាកំលោះយើង មានសំណាងល្អ និងសុខភាពម៉ាំទាំជារៀងរហូត។

After intensive care and treatment by the Angkor Vet Clinic team, Siem gradually improved. When we observed that Siem was in good condition to receive vaccinations and prepare processes for travel to Germany, we began to make arrangements for the kitten.

Finally, the long-awaited moment for both the kitten and the German couple arrived. They returned to Siem Reap and took Siem back to Germany as promised. With documents prepared by the Angkor Vet Clinic, Siem traveled to Germany happily and now has a forever home.

We wish the German couple and our little kitten Siem (Samnang or Lucky) all the best and good health."
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture

ទៅដល់
ផ្ទះ
ដ៏កក់ក្តៅ
នៅ
អាឡឺម៉ង់
ហើយ!

Home
Sweet
Home
In
Germany
Now

0 Comments



Leave a Reply.

    Archives

    November 2024
    November 2021
    October 2021
    August 2018
    September 2017

Call us: 071 70 3333 7
Telegram: 071 70 3333 7
Book us
ម៉ោងធ្វើការ

Business hours
ច័ន្ទ ដល់ សុក្រ​​​​​           ៨ព្រឹក - ៦ល្ងាច
សៅរ៍ និង អាទិត្យ   ​​  ៨ព្រឹក - ៥ល្ងាច

Monday - Friday:         8am - 6pm
Saturday & Sunday:   8am - 5pm
  • Home
  • Pet Health Care
  • Shop
  • Pet Relocation
  • Grooming
  • Updates
  • Lost/Found/Rescue
  • Contact
  • About